ជំនួយផ្នែកភាសា នៅពេលហៅទូរស័ព្ទ ជួបជាមួយសេវារដ្ឋាភិបាល Language support when calling government services

ប្រសិនបើអ្នកកំពុងហៅទូរស័ព្ទទៅកាន់ភ្នាក់ងាររដ្ឋាភិបាល ហើយអ្នកត្រូវការជំនួយផ្នែកភាសា អ្នកអាចស្នើសុំអ្នកបកប្រែភាសាផ្ទាល់មាត់ ។ សូមស្វែងយល់បន្ថែម អំពីសេវានេះ និងទាញយកខិតប័ណ្ណដើម្បីចែករំលែកជាមួយសហគមន៍របស់អ្នក ។
MEC Interpreting eLearning Khmer

ការទទួលបានសេវាបកប្រែភាសា នៅពេលហៅទូរស័ព្ទ ទៅកាន់ភ្នាក់ងាររដ្ឋាភិបាល Accessing interpreting services when calling government agencies

ប្រសិនបើអ្នកចង់ទូរស័ព្ទទៅភ្នាក់ងាររដ្ឋាភិបាល នៅប្រទេសនូវែលសេឡង់ ប៉ុន្តែអ្នកត្រូវការជំនួយបកប្រែភាសា អ្នកអាចស្នើសុំអ្នកបកប្រែភាសាដោយឥតគិតថ្លៃ ។ នៅក្នុងសេណារីយ៉ូនេះ យើងខ្ញុំ នឹងណែនាំអំពីការហៅទូរស័ព្ទ ជាឧទាហរណ៍ ទៅកាន់ Healthline (លេខទូរស័ព្ទផ្នែកសុខភាព) ដើម្បីបង្ហាញអ្នកឲ្យបានដឹងថា តើកិច្ចការនេះ មានដំណើរការដូចម្តេច ។

ប្រសិនបើអ្នកហៅទូរស័ព្ទទៅកាន់ស្ថាប័នរដ្ឋាភិបាល ហើយអ្នកត្រូវការជំនួយផ្នែកភាសា អ្នកអាចស្នើសុំអ្នកបកប្រែម្នាក់បាន ។

វាជាបន្ទុករបស់ស្ថាប័នរដ្ឋាភិបាលក្នុងការធានាឲ្យប្រជាពលរដ្ឋអាចប្រើសេវារបស់ខ្លួនបាន។

តើធ្វើយ៉ាងណាដើម្បីបានអ្នកបកប្រែ

  1. ចូរទូរស័ព្ទទៅស្ថាប័នរដ្ឋាភិបាលនោះ។
  2. ស្នើសុំអ្នកបកប្រែ និងប្រាប់អ្នកនិយាយក្នុងទូរស័ព្ទនោះនូវភាសាដែលអ្នកប្រើ។ អ្នកនឹងត្រូវនិយាយស្នើសុំជាភាសាអង់គ្លេស ដូច្នេះហើយចូរហាត់និយាយពាក្យ ‘ínterpreter’ (អានថា ‘អ៊ិនធើព្រិតធើ’ ដែលមានន័យថា'អ្នកបកប្រែ') ហើយនិងឈ្មោះជាភាសាអង់គ្លេសនៃភាសារបស់អ្នក (គឺ 'ខ្មែរ' ) មុននឹងអ្នកទូរស័ព្ទទៅ។
  3. អ្នកនឹងត្រូវបានគេសុំឲ្យរង់ចាំ។  សូមរង់ចាំក្នុងទូរស័ព្ទ - សូមកុំ ដាក់ចុះ។
  4. បើមាន អ្នកបកប្រែប្រកបដោយវិជ្ជាជីវៈម្នាក់នឹងចូលមកដើម្បីជួយអ្នក។ ភ្នាក់ងាររដ្ឋាភិបាលអាចត្រូវការកក់អ្នកបកប្រែទុកជាមុនចំពោះភាសាខ្លះ។

ប្រសិនបើអ្នកត្រូវការអ្នកបកប្រែនៅកន្លែងផ្ទាល់ ឬតាមវីដេអូ សូមអ៊ីមែលទៅភ្នាក់ងាររដ្ឋាភិបាលនោះជាមុនដើម្បីឲ្យទុកចិត្តថាអ្នកបកប្រែប្រាកដជានឹងមាន។

ស្ថាប័នរដ្ឋាភិបាលនិងសាលាក្រុងជាច្រើនអាចជួយអ្នកក្នុងការទទួលបានជំនួយបកប្រែ។ អ្នកអាចឃើញសេចក្ដីរៀបរាប់ពេញនៅ : www.mbie.govt.nz/language-assistance-services/participating-agencies

ប្រសិនបើអ្នកមានសំណួរឬការបារម្ភនានាអំពីការរកប្រើសេវាបកប្រែផ្ទាល់មាត់របស់រដ្ឋាភិបាល សូមអ៊ីមែលមកយើងខ្ញុំនៅ info@ethniccommunities.govt.nz

 

ទាញយកព័ត៌មាននេះ

ជំនួយផ្នែកភាសា នៅពេលហៅទូរស័ព្ទ ជួបជាមួយសេវារដ្ឋាភិបាល | Language support when calling government services

ចូរស្នើសុំរកអ្នកបកប្រែ | Ask for an interpreter

Last modified: