ដើម្បីរាយការណ៍អំពីការជ្រៀតជ្រែកពីបរទេសតើ ត្រូវធ្វើយ៉ាងណា How to report foreign interference

សហគមន៍ជនជាតិក្នុងប្រទេសនូវែលសេឡង់ មិនចាំបាច់អត់ធ្មត់នឹងការជ្រៀតជ្រែកពីបរទេសទេ។ អ្នកអាចរាយការណ៍អំពីការជ្រៀតជ្រែកពីបរទេសដោយប្រើប្រាស់ជម្រើសដូចខាងក្រោម។

សហគមន៍ជនជាតិក្នុងប្រទេសនូវែលសេឡង់ មិនចាំបាច់អត់ធ្មត់នឹងការជ្រៀតជ្រែកពីបរទេសទេ។ អ្នកអាចរាយការណ៍អំពីការជ្រៀតជ្រែកពីបរទេសដោយប្រើប្រាស់ជម្រើសដូចខាងក្រោម។

 

ក្នុងគ្រាអាសន្ន

បើកើតឡើងឥឡូវនេះ សូមទូរស័ព្ទទៅលេខ ១១១ ហើយសួររកប៉ូលិស។

ប្រសិនបើអ្នកមិនអាចនិយាយបានហើយអ្នកកំពុងតែប្រើទូរស័ព្ទដៃ សូមរក្សាភាពស្ងៀមស្ងាត់ ហើយស្តាប់ការ
ជំរុញ ‘press 55’ ('ចុច55') ។

ប្រសិនបើអ្នកមិនអាចនិយាយបាន ហើយអ្នកកំពុងប្រើទូរស័ព្ទលើតុ សូមនៅស្ងៀម ហើយស្តាប់ប្រតិបត្តិករដែល
នឹងប្រាប់អ្នកឱ្យចុចប៊ូតុងណាមួយដើម្បីទទួលជំនួយ។

 

ការរាយការណ៍ពីការជ្រៀតជ្រែកពីបរទេស

យើងទាំងអស់គ្នាអាចជួយរក្សាប្រទេសនូវែលសេឡង់ឱ្យមានសុវត្ថិភាពពីការជ្រៀតជ្រែកពីបរទេសដោយធ្វើការរាយការណ៍ទៅ NZSIS (ទីភ្នាក់ងារស៊ើបការណ៍សន្តិសុខប្រទេសនូវែលសេឡង់) ឬប៉ូលីស។ ទោះអ្នកជ្រើសរើសវិធីណាក៏ដោយ ពួកគេនឹងធ្វើឱ្យព័ត៌មានរបស់អ្នកទៅដល់កន្លែងដែលត្រឹមត្រូវជាប្រាកដ។

រាយការណ៍អំពីការជ្រៀតជ្រែកពីបរទេសទៅ NZSIS

អ្នកអាចរាយការណ៍អំពីការជ្រៀតជ្រែកពីបរទេសដោយប្រើ ទម្រង់ អនឡាញដែលមានសុវត្ថិភាពនៅលើគេហទំព័រ
របស់ NZSIS ។

អ្នកមិនចាំបាច់ផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដូចជាឈ្មោះ លេខទូរស័ព្ទ ឬព័ត៌មានលម្អិតទំនាក់ទំនងរបស់អ្នកទេ ប្រសិនបើអ្នកមិនចង់។ អ្នកក៏អាចបំពេញទម្រង់ជាភាសារបស់អ្នកផងដែរ។

ប្រសិនបើអ្នកចង់និយាយជាមួយនរណាម្នាក់នៅ NZSIS អ្នកអាចទូរស័ព្ទទៅពួកគេតាម +64 4 472 6170
0800 747 224

នៅពេលដែល NZSIS ឃើញរបាយការណ៍របស់អ្នក ពួកគេនឹងពិនិត្យមើលរបាយការណ៍នោះ។ ប្រសិនបើអ្នកទុក
ព័ត៌មានលម្អិតទំនាក់ទំនងរបស់អ្នក NZSIS នឹងទាក់ទងអ្នក ប្រសិនបើពួកគេត្រូវការព័ត៌មានបន្ថែមតែប៉ុណ្ណោះ។ ប្រសិនបើ NZSIS មិនទាក់ទងអ្នក នេះមិនមានន័យថាពួកគេបានព្រងើយកន្តើយនឹងរបាយការណ៍របស់អ្នកនោះ
ទេ។

រាយការណ៍អំពីការជ្រៀតជ្រែកពីបរទេសទៅប៉ូលីស

ប្រសិនបើមិនមែនជាគ្រាអាសន្ន អ្នកអាចទាក់ទងទៅប៉ូលីសតាមរយៈ៖

  • ដោយប្រើទម្រង់អនឡាញលេខ 105
  • ការហៅទូរសព្ទទៅលេខ 105 ពីទូរសព្ទចល័ត ឬទូរស័ព្ទលើតុ សេវានេះគឺឥតគិតថ្លៃ និងអាចប្រើបាន 24/7 ទូទាំងប្រទេស។

ទម្រង់លេខ 105 ស្នើសុំព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកមួយចំនួន ដើម្បីជួយប៉ូលីសដើម្បីដំណើរការរបាយការណ៍របស់អ្នក និងតាមដានជាមួយអ្នក។ ប៉ូលីសប្រើព័ត៌មាននេះសម្រាប់គោលបំណងដែលត្រូវបានអនុញ្ញាតតែប៉ុណ្ណោះ។

 

ទាញយកព័ត៌មាននេះ

Last modified: